Posts

Showing posts from June, 2021

វិធីសាស្រ្តរៀនអនឡាញដោយជោគជ័យ

Image
  យ៉ាងមិចទៅហើយរស់ជាតិរៀនតាម Online(ពីចំងាយ) ហាស ហា ប្រហែលជាមិនសូវឆ្ងាញ់ និងមិនស្រួលទេមើលទៅ បរិបទពេលនេះគឺអត់មានជំរើសមានតែតាម Online នេះហើយទើបយើងអាចដើរទៅមុខបានដើម្បីអោយទាន់បរិបទនៃសង្គមទៅមុខទៀតណា ។​ តោះ តោះ ថ្ងៃនេះគ្រូសុំលើកគន្លឹះបទពិសោធន៏គ្រូស្វែងយល់ និងចំណេះដឹងបន្តិចបន្តួចជូនប្អូនៗដើរលើវិថីរៀន IT តាម Onlineដើម្បីជោគជ័យទៅមុខ ៖ ១. #ខំកែទំលាប់មិនល្អ ៖ ហាស ហា បើនិយាយពីទំលាប់ប្រហែលម្នាក់ៗមកដល់ថ្ងៃនេះខ្លះមិនទាន់ទំលាប់បានផងខ្លះថាទំលាប់ធ្លាប់តែរៀនផ្ទាល់ដល់ពេលមករៀនតាមចឹងមិនដឹងនិយាយមិចពេលខ្លះ #រៀនបណ្តើរដេកបណ្តើរ , #រៀនបណ្តើរស៊ីបណ្តើរ , #រៀនបណ្តើរGameបណ្តើរ , #រៀនបណ្តើរChatមួយអូនបណ្តើរ , #រៀនបណ្តើរដើរចោលគ្រូបណ្តើរ ..... អ្វីចង់និយាយនោះគឺសុំប្អូនៗព្យាយាមទំលាប់ និងយកចិត្តទុកដាក់អោយបានច្រើនកុំបណ្តោយពេលវេលា និងកែទំលាប់មិនល្អចេញ(យើងមិនអាចបកក្រោយបានទេ គឺមានតែទៅមុខ ត្រូវចំាណាពេលវេលាសំខាន់ណាស់) ២. #ការគ្រប់គ្រង ៖ ហាស​ ហា និយាយដល់ត្រង់នេះច្បាស់ជាឆ្ងល់ថាគ្រប់គ្រងអី... ហាស ហា ការគ្រប់គ្រងកន្លែងនេះចង់់អោយប្អូនចេះ៖ #គ្រប់គ្រងពេលវេលាសំរាប់រៀនអោយបានល្អ , #អារម្មណ៏អោយនៅរៀន ...

Frontend និង Backend Web developments

Image
  #Frontend និង #Backend Web developments ថ្ងៃនេះគ្រូសុំលើកចំនុចខ្លះៗអោយប្អូនយល់ពីចំនុចទំាងនេះអោយច្បាស់ដូចជា៖ + #Frontend វាជាផ្នែកមួយរបស់ Website ដែលជាចំនុចប្រទាក់មួយសំខាន់លើផ្តោតលើអ្នកប្រើប្រាស់ ឬ Visitor ឬ ហៅមួយបែបទៀតថា Client side។ អ្នកប្រាកដជាដឹងហើយថាផ្នែកខាង visitor គឺផ្តោតលើតែរូបភាព ឬ រូបរាងដែលទាក់ទាញអ្នកមើលទៅលើ text colors , styles, images, graphs , tables, buttons, colors, និងពពួក navigation menu ជាដើម។ ខាងក្រោមជាប្រភេទភាសារសំរាប់ការកសាងនូវ client side: #HTML : ឈរលើពាក្យថា Hypertext Markup Language ប្រើសំរាប់ design the front-end នៃ web pages ដោយប្រើប្រាស់នូវ markup language ដែល HTML វាបានបញ្ចូលគ្នារវាង Hypertext និង Markup language សំរាប់បង្កើតនូវរូបរាង្គរបស់ Website ដូចជា Text, Image, Table, Link, Video, Sound, Table, Frame, Web form -ល-។ #CSS : ឈរលើពាក្យថា Cascading Style Sheets ដែលវាសំរាប់អោយតុបតែង Website អោយមានភាពស្រល់ស្អាត និងទាក់ទាញ គួរជាទីចាប់អារម្មណ៏ពីអ្នកមើល ឬ User។ #JavaScript: ជាភាសារមួយប...

Framework ជាអ្វី ?

Image
  ***********#Framework ជាអ្វី ? Framework គឺជាមានច្រើនអត្តន័យទៅតាមស្ថានភាពរបស់វា ៖ + #Software_Framework គឺជាទម្រង់មួយដែលជាកន្លែងបន្ទុកទៅដោយ Class Library សម្រាប់តម្រូវការរបស់ Software System ដូចជា Windows ត្រូវការ .Netframework ដើម្បីដំណើរបាន ។ + #Application_Framework ៖ គឺជាទម្រង់មួយនៃឬបែបបទមួយដែលគេបង្កើតឡើងសម្រាប់ឲ្យគេយកវាទៅបង្កើតជាកម្មវិធីដែលកម្មវិធីនោះបង្កើតឡើងមានរចនាសម្ព័ន្ធតាមការកំណត់របស់ Framework ហើយវាធ្វើសម្រាប់ OS ណាមួយ។ + #Web_Application_Framework វាដូចគ្នាទៅនឹង Application Framework ដែរប៉ុន្តែវាមិនចំពោះ OS ណាមួយឡើយគឺសម្រាប់ Website និង Web Application ដែលបើកឡើងដោយ Browser គ្រប់ OS ទាំងអស់។ តោះមកស្គាល់ពពួក Framework របស់ PHP ដែលនិយមគ្រាន់បើឆ្នាំ ២០២១៖ 1)/. #Laravel : គឺជាប្រភេទ framework ដែលអាចប្រើប្រាស់ដោយ free (open-source) ដែរបង្កើតឡើងដោយ Taylor Otwell ឆ្នាំ 2011 ដោយប្រើប្រាស់សំរាប់​បង្កើតនូវ web applications ដោយប្រើប្រាស់ទំរង់ model–view–controller (MVC) ។ Ref: www.laravel.com 2)/. #Symfony : គឺជាប្រភេទ web application...

Apple, Google, Microsoft, Mozilla រៀបចំគណៈកម្មកាធ្វើការទៅលើផ្នែក Extension ឱ្យប្រើរួមគ្នាបាន

Image
  ក្រុមហ៊ុនអភិវឌ្ឍ Browser ធំ 4 ក្រុមហ៊ុន គឺ Apple, Google, Microsoft, Mozilla ប្រកាសចាត់តាំងក្រុម WebExtensions Community Group (WECG) ដើម្បីឱ្យផ្នែក Extension អាចប្រើប្រាស់រួមគ្នាបានកាន់តែងាយស្រួលជាងមុនសម្រាប់ផ្នែក Extension នៅក្នុងបច្ចុប្បន្នគឺយោងមកពីគោលការណ៍របស់ Chrome ជាគោលករណីរបស់ Edge ដែលប្រើប្រាស់ Engine របស់​ Chromium ប្រហែលជាមិនមានបញ្ហារឿងការប្រើប្រាស់រួមគ្នានោះទេ សម្រាប់ Firefox ក៏ប្ដូរមកប្រើប្រាស់ទម្រង់លក្ខណៈ Chrome នៅក្នុងឆ្នាំ 2015 កន្លងមកសម្រាប់ Browser ប្ដូរក្រោយគេបំផុតគឺ Safari ទើបប្ដូរមកប្រើនៅក្នុងឆ្នាំ 2020 នេះឯង។ ទោះបីជាទម្រង់ផ្នែក Extension យោងតាម Chrome ក៏ដោយតែការដែល Browser នីមួយៗ មានឥរិយាបទខុសគ្នាក៏តែងតែនឹងធ្វើឱ្យអ្នកអភិវឌ្ឍធ្វើការលំបាកដែរ ការរួមក្រុមរបស់ WECG ព្យាយាមក្នុងការបង្កើត API កណ្ដាលមួយដែលគ្រប់ Browser មានដូចគ្នាដើម្បីក្លាយទៅជាចំណុចរួមក្នុងការអភិវឌ្ឍន៍ ប៉ុន្តែខាង WECG ក៏បានបញ្ជាក់ថាមិនទាន់ដល់ពេលវេលាក្នុងការប្រាប់ពីព័ត៌មានលំអិតសម្រាប់គ្រប់រឿងនោះទេ ព្រោះយ៉ាងណា Browser ក៏មានព័ត៌មានលំអិតដែលខុសគ្នាដដែល។ ប្រភព៖  w3