Frontend និង Backend Web developments

 #Frontend និង #Backend Web developments

😄😍😍😍😍 ថ្ងៃនេះគ្រូសុំលើកចំនុចខ្លះៗអោយប្អូនយល់ពីចំនុចទំាងនេះអោយច្បាស់ដូចជា៖
+ #Frontend វាជាផ្នែកមួយរបស់ Website ដែលជាចំនុចប្រទាក់មួយសំខាន់លើផ្តោតលើអ្នកប្រើប្រាស់ ឬ Visitor ឬ ហៅមួយបែបទៀតថា Client side។ អ្នកប្រាកដជាដឹងហើយថាផ្នែកខាង visitor គឺផ្តោតលើតែរូបភាព ឬ រូបរាងដែលទាក់ទាញអ្នកមើលទៅលើ text colors , styles, images, graphs , tables, buttons, colors, និងពពួក navigation menu ជាដើម។
ខាងក្រោមជាប្រភេទភាសារសំរាប់ការកសាងនូវ client side:
#HTML: ឈរលើពាក្យថា Hypertext Markup Language ប្រើសំរាប់ design the front-end នៃ web pages ដោយប្រើប្រាស់នូវ markup language ដែល HTML វាបានបញ្ចូលគ្នារវាង Hypertext និង Markup language សំរាប់បង្កើតនូវរូបរាង្គរបស់ Website ដូចជា Text, Image, Table, Link, Video, Sound, Table, Frame, Web form -ល-។
#CSS: ឈរលើពាក្យថា Cascading Style Sheets ដែលវាសំរាប់អោយតុបតែង Website អោយមានភាពស្រល់ស្អាត និងទាក់ទាញ គួរជាទីចាប់អារម្មណ៏ពីអ្នកមើល ឬ User។
#JavaScript: ជាភាសារមួយប្រភេទដែលពេញនិយមប្រើប្រាស់សំរាប់បង្តើតនូវ magic លើ Webpage ដែលអោយមានភាពទាក់ទាញពីអ្នកប្រើប្រាស់​ ដូចជាពពួក cool games និង ពពួក web-based software ។​
#Bootstrap: វាមិនមែនជាភាសារទេតែវាជា CSS framework សំរាប់ធ្វើអោយ Website លក្ខណះជា responsive មានន័យវាអាចបត់បែងរូបរាង្គរបស់វាបានគ្រប់ plat form ។
មកមើលពពួក framework និង Library សំខាន់ៗ៖
#AngularJS: ​វាជាប្រភេទ open-source front-end framework របស់ Javascript បង្កើតដោយ Google ក្នុងឆ្នាំ ២០១០ ដែលប្រើសំរាប់ develop លើ single-page web applications(SPAs) ។ វាបានអាចផ្លាស់ប្តូរពី Web static HTML អោយទៅជា dynamic HTML។
#React.js: ជាពពួក declarative, efficient, និង flexible JavaScript library សំរាប់បង្កើតនូវ user interfaces ។ ReactJS គឺជាប្រភេទ open-source, component-based front-end library ដែលទទួលខុសត្រូវបានត្រឹមតែ view layer នៃ Web application ។ វាត្រូវបាន maintained ដោយ Facebook.
#jQuery: ក៏ជាពពួក open-source JavaScript library បង្កើតឡើងដោយ jQuery team ដែលដាក់ប្រើប្រាស់ក្នុងឆ្នាំ 2006 សំរាប់ផ្តល់លក្ខណះពិសេសបន្ថែមទៅ HTML/CSS , ទៅលើ Document Object Model (DOM)​ និង JavaScript ជាដើម។ jQuery វាបានរួមចំណែកទៅលើពពួក browser event handling, DOM animations, Ajax interactions និង ពពួក cross-browser ។
#Flutter: វាក៏ស្ថិតក្នុងជំពួក open-source UI development SDK ដែលគ្រប់គ្រង់ដោយ google។ វាអាចបង្កើតនូវល្បឿនក្នុងការបង្កើតនិង ល្អសំរាប់ ការ compile applications សំរាប់ពពួក mobile ដូចជា iOS, និង Android, web, និង desktop ដែលចេញពី code រួមគ្នាមួយ(Dart Language។ លក្ខណះពិសេស មួយចំនួនទៀតរបស់់ flutter នោះគឺ បង្កើតបានងាយស្រួល, និង flexible UI និង ល្បឿនដំណើរល្អប្រើសើរ។
#Backend_Development: សំដៅលើ ខាង server-side ឬ Admin website ដែលទទួលខុសត្រូវខាង ផ្ទុកទិន្នន័យ , រៀបចំទិន្នន័យ និង ផ្តល់អ្វីៗទៅខាង client-side ជាដើម។ ក្នុងចំនុចនេះអ្នកត្រូវមានសកម្មភាពដោយត្រូវ writing APIs, បង្កើតនូវ libraries, និង ធ្វើការជា system components ដោយគ្មាន user interfaces ។
តោះ មកមើលភាសារខ្លះៗដែលត្រូវសរសេរពពួកខាង Backend៖
#PHP: ជាពពួក server-side scripting language ដែល designed ឡើងសំរាប់ពពួក ខាង web developmentដែលវាត្រូវដំណើរការខាង server-sideដែលយើងហៅវា ថា server-side scripting language ដែលវាអាចអោយអ្នករៀបចំ និងដាក់ទិន្នន័យទៅផ្ទុកក្នុង Database ជាដើម
#JavaScript: អាចប្រើប្រាស់បានទំាងពីរគឺ front end និង back end សំរាប់ develop លើ websites។​
#Node.js: ស្ថិតក្នុងចង្កោមនៃ open-source និង cross-platform runtime សំរាប់ executing JavaScript code ផ្នែកខាងក្រៅ browser។ ក្នុងនេះដែល Node.js អាចបង្កើតបាននូវ website ជាពពួក back-end services ដូច APIs, ដូច Web App ឬ Mobile App ដែលវាត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗដូចជា Paypal, Uber, Netflix, Wallmart, ជាដើម ។
ចំណែកពពួក Framework ដែលត្រូវប្រើប្រាស់មានច្រើនដែលដូចជា៖
Express, Django, Rails, Laravel, Spring -ល- ចំណែកពពួកខាង
back-end program/scripting languages មានដូចជា C#, VB.Net, Ruby, REST, GO -ល- ។​

Comments

Popular posts from this blog

របៀបធ្វើញាំត្រយ៉ូងចេក

ទឹកសៀងជ្រលក់ប្រហិត