វិធីសាស្រ្តរៀនអនឡាញដោយជោគជ័យ
យ៉ាងមិចទៅហើយរស់ជាតិរៀនតាម Online(ពីចំងាយ) ហាស ហា ប្រហែលជាមិនសូវឆ្ងាញ់ និងមិនស្រួលទេមើលទៅ បរិបទពេលនេះគឺអត់មានជំរើសមានតែតាម Online នេះហើយទើបយើងអាចដើរទៅមុខបានដើម្បីអោយទាន់បរិបទនៃសង្គមទៅមុខទៀតណា ។
តោះ តោះ ថ្ងៃនេះគ្រូសុំលើកគន្លឹះបទពិសោធន៏គ្រូស្វែងយល់ និងចំណេះដឹងបន្តិចបន្តួចជូនប្អូនៗដើរលើវិថីរៀន IT តាម Onlineដើម្បីជោគជ័យទៅមុខ ៖
១. #ខំកែទំលាប់មិនល្អ ៖ ហាស ហា បើនិយាយពីទំលាប់ប្រហែលម្នាក់ៗមកដល់ថ្ងៃនេះខ្លះមិនទាន់ទំលាប់បានផងខ្លះថាទំលាប់ធ្លាប់តែរៀនផ្ទាល់ដល់ពេលមករៀនតាមចឹងមិនដឹងនិយាយមិចពេលខ្លះ #រៀនបណ្តើរដេកបណ្តើរ, #រៀនបណ្តើរស៊ីបណ្តើរ, #រៀនបណ្តើរGameបណ្តើរ, #រៀនបណ្តើរChatមួយអូនបណ្តើរ, #រៀនបណ្តើរដើរចោលគ្រូបណ្តើរ.....
អ្វីចង់និយាយនោះគឺសុំប្អូនៗព្យាយាមទំលាប់ និងយកចិត្តទុកដាក់អោយបានច្រើនកុំបណ្តោយពេលវេលា និងកែទំលាប់មិនល្អចេញ(យើងមិនអាចបកក្រោយបានទេ គឺមានតែទៅមុខ ត្រូវចំាណាពេលវេលាសំខាន់ណាស់)
២. #ការគ្រប់គ្រង៖ ហាស ហា និយាយដល់ត្រង់នេះច្បាស់ជាឆ្ងល់ថាគ្រប់គ្រងអី... ហាស ហា ការគ្រប់គ្រងកន្លែងនេះចង់់អោយប្អូនចេះ៖ #គ្រប់គ្រងពេលវេលាសំរាប់រៀនអោយបានល្អ, #អារម្មណ៏អោយនៅរៀន, #ចិត្តនៅកុំព្យួទ័រ & មេរៀន, #ខ្លួនប្រាណកុំដើរចុះឡើងអាងតែគ្រូមើលមិនឃើញ.... ខំប្រឹងជំនះវាអោយបានកុំបណ្តោយវាសេរីពេក(ខំទំលាប់វាបន្តិចម្តង់ៗវាក៏អាចកែបានខ្លះៗដែរ....)
៣. #ការខំប្រឹង៖ ប្អូនត្រូវតែប្រាប់ការ #ខួរក្បាលយើងថារៀនអីក៏ពិបាកដែរ ហើយដើម្បីជោគជ័យគឺត្រូវតែពិបាកទើប #រកកន្លែងការងារល្អបាន, #ប្រាក់ខែច្រើនបាន និង #លទ្ធផលហួសការគិតបាន.... ប្អូនៗអើយគ្រូមានតែពាក្យអោយប្អូន #ប្រឹងរៀន, #ប្រឹងធ្វើ, #ប្រឹងរក, #ប្រឹងកែ, #ប្រឹងគិត, #ប្រឹងទំលាប់ ទើបវាបានផល, បើគ្រាន់តែរៀនដើម្បីតែ #កំដរថ្នាក់, #កំដរមិត្តភក្តិ, #កំដរពេលវេលា , #កំដរគ្រូ, #កំដរអប់សុខ ហាស ហា ឈប់រៀនទៅ ដេកផ្ទះជួយការងារឪពុកម្តាយអ្នកកុំចាយលុយពួកគាត់ប្រយោជន៏ថែមទៀតអី ....
៤. #ត្រៀមសំភារៈគ្រប់គ្រាន់៖ យល់ពាក្យខាងលើច្បាស់ តែ #អត់អីរៀន, #អត់អីប្រើ , #អត់លុយ នៅតែមិនទៅមុខទេ ។ ចឹងមានតែត្រៀមអោយបាន #កុំព្យូទ័រ(កុំគ្រាន់តែបើកចំាកន្លះម៉ោង, កុំ Run តែ Code មួយបន្ទាត់ error , កុំតំឡើងកម្មវិធីអីក៏មិនកើត , កុំគ្រាន់តែបើក error រហូតនោះ ) , Internet សំខាន់តាម Online ទំាង Speed ដើរលឿនតិចទៅ, Ear phone(កាស) អោយស្រួលស្តាប់ និងនិយាយបានច្បាស់ៗបន្តិចមក)
ហាស ហា សុំទោសទុកជាមុនបើគ្រូនិយាយចំសាច់រឿង ឬ ប៉ះពាល់អារម្មណ៏ប្អូនៗ នេះគ្រាន់តែបទពិសោធន៏គ្រូបានសិក្សា និងស្វែងយល់ជូនប្អូនជាទីស្រលាញ់ និងនឹករលឹកទំាងអស់គ្នា។
Comments
Post a Comment