Framework ជាអ្វី ?

 ***********#Framework ជាអ្វី ?


Framework គឺជាមានច្រើនអត្តន័យទៅតាមស្ថានភាពរបស់វា ៖
+ #Software_Framework គឺជាទម្រង់មួយដែលជាកន្លែងបន្ទុកទៅដោយ Class Library សម្រាប់តម្រូវការរបស់ Software System ដូចជា Windows ត្រូវការ .Netframework ដើម្បីដំណើរបាន ។
+ #Application_Framework៖ គឺជាទម្រង់មួយនៃឬបែបបទមួយដែលគេបង្កើតឡើងសម្រាប់ឲ្យគេយកវាទៅបង្កើតជាកម្មវិធីដែលកម្មវិធីនោះបង្កើតឡើងមានរចនាសម្ព័ន្ធតាមការកំណត់របស់ Framework ហើយវាធ្វើសម្រាប់ OS ណាមួយ។
+ #Web_Application_Framework វាដូចគ្នាទៅនឹង Application Framework ដែរប៉ុន្តែវាមិនចំពោះ OS ណាមួយឡើយគឺសម្រាប់ Website និង Web Application ដែលបើកឡើងដោយ Browser គ្រប់ OS ទាំងអស់។
តោះមកស្គាល់ពពួក Framework របស់ PHP ដែលនិយមគ្រាន់បើឆ្នាំ ២០២១៖
1)/. #Laravel : គឺជាប្រភេទ framework ដែលអាចប្រើប្រាស់ដោយ free (open-source) ដែរបង្កើតឡើងដោយ Taylor Otwell ឆ្នាំ 2011 ដោយប្រើប្រាស់សំរាប់​បង្កើតនូវ web applications ដោយប្រើប្រាស់ទំរង់ model–view–controller (MVC) ។
2)/. #Symfony: គឺជាប្រភេទ web application framework ហើយមាននូវ PHP components/libraries ដែរ free ប្រើប្រាស់ ។ ដែលដាក់អោយប្រើប្រាស់ក្នុងឆ្នាំ 2005 ដោយ MIT license.
3)/. #Yii : គឺជាប្រភេទ open source , object-oriented (OO) និង model–view–controller (MVC) សំរាប់បង្កើតនូវ Web Application ដែលដាក់អោយប្រើប្រាស់ក្នុងឆ្នាំ 2021(Stable release) ដែល Framework មួយនេះសរសេរឡើងដោយ PHP Code។
4)/. #CakePHP : គឺជាប្រភេទ open-source web frameworkដែលដាក់ប្រើប្រាស់ក្នុងឆ្នាំ 2005 សំរាប់បង្កើតនូវ Web Application ។ វាក៏ជាប្រភេទនៃ model–view–controller (MVC) ដែរសរសេរឡើងពីភាសារ PHP ដោយប្រើប្រាស់នូវ Concept Ruby on Rails ដោយ MIT License.
5)/. #FuelPHP : គឺជាប្រភេទ open-source web application framework ដែរសរសេរឡើងដោយ PHP Code ដោយប្រើប្រាស់នូវ ទំរង់ Hierarchical model–view–controller (HMVC) ដែលត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០១៤ ដែរបង្កើតឡើងដោ ក្រុម FuelPHP developer ។
****** សុំប្អូនរង់ចំាអត្ថបទមួយទៀតនិយាយពី MVC, HMVC ដែលនិងចេញបន្ទាប់ទៀត។​

Comments

Popular posts from this blog

របៀបធ្វើញាំត្រយ៉ូងចេក

ទឹកសៀងជ្រលក់ប្រហិត