របៀបធ្វើញាំត្រយ៉ូងចេក
គ្រឿងផ្សំ : 2 ផ្លែ ត្រយ៉ូងចេក 4 ផ្លែ ក្រូចឆ្មារ 200 ក្រាម ស្បែកជ្រូក រឺក៏យើង ចង់សាច់ជ្រូក 500 ក្រាម យកសាច់បីជាន់ 200 ក្រាម សណ្តែកដីលីងរួច 200 ក្រាម កំពឹស 1 ស្លាព្រាកាហ្វេ អំបិល 2 ស្លាព្រាកាហេ្វ ស្ករស 1 ស្លាព្រាបាយ ទឹកត្រី ខ្ទឹមក្រហម ខ្ទឹមស មួយមុខ 2 កម្ពឹស ស្លឹកជីគ្រប់មុខ #វិធីធ្វើ 1 យកត្រយ៉ូងចេកបកស្រទាប់ត្រយ៉ូងចេកចាស់ៗចេញ បន្ទាប់មកយកកាំបិតមុខពីហាន់ស្តើងៗ ដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកស ហើយមិនខ្មៅ 2 ដាក់ដាំទឹកស្ងោរសាច់ រឺ ស្បែកជ្រូក ឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ រួចហាន់សាច់ជាបន្ទះស្ដើងៗ 3 បុកសណ្តែកដីរួចទុកមួយឡែក បេះជីទុកមួយឡែក ហាន់ខ្ទឹមស ខ្ទឹមក្រហមជាបន្ទះៗស្តើងៗទុកមួយឡែកដូចគ្នា 4 យកកូនចានមួយលាយអំបិល + ស្ករស + ទឹកត្រី ចូលកូរឲ្យសព្វរួចបន្ថែម សណ្តែកដីបុករួច + ខ្ទឹមក្រហម + ខ្ទឹមស + កំពឹស ចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច។
Comments
Post a Comment