របៀបធ្វើញាំត្រយ៉ូងចេក

គ្រឿងផ្សំ :

2 ផ្លែ ត្រយ៉ូងចេក
4 ផ្លែ ក្រូចឆ្មារ
200 ក្រាម ស្បែកជ្រូក រឺក៏យើង ចង់សាច់ជ្រូក 500 ក្រាម យកសាច់បីជាន់
200 ក្រាម សណ្តែកដីលីងរួច
200 ក្រាម កំពឹស
1 ស្លាព្រាកាហ្វេ អំបិល
2 ស្លាព្រាកាហេ្វ ស្ករស
1 ស្លាព្រាបាយ ទឹកត្រី
ខ្ទឹមក្រហម ខ្ទឹមស មួយមុខ 2 កម្ពឹស
ស្លឹកជីគ្រប់មុខ

#វិធីធ្វើ

1 យកត្រយ៉ូងចេកបកស្រទាប់ត្រយ៉ូងចេកចាស់ៗចេញ បន្ទាប់មកយកកាំបិតមុខពីហាន់ស្តើងៗ ដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកស ហើយមិនខ្មៅ

2 ដាក់ដាំទឹកស្ងោរសាច់ រឺ ស្បែកជ្រូក ឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ រួចហាន់សាច់ជាបន្ទះស្ដើងៗ

3 បុកសណ្តែកដីរួចទុកមួយឡែក បេះជីទុកមួយឡែក ហាន់ខ្ទឹមស ខ្ទឹមក្រហមជាបន្ទះៗស្តើងៗទុកមួយឡែកដូចគ្នា

4 យកកូនចានមួយលាយអំបិល + ស្ករស + ទឹកត្រី ចូលកូរឲ្យសព្វរួចបន្ថែម សណ្តែកដីបុករួច + ខ្ទឹមក្រហម + ខ្ទឹមស + កំពឹស ចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច។​

Comments

Popular posts from this blog

ទឹកសៀងជ្រលក់ប្រហិត