ញាំមីសួគ្រឿងសមុទ្ទ
#គ្រឿងផ្សំ៖
- បង្គារ និងមឹកបំពង់ (មឹកកាត់ជាដុំតូចរួចអង្កន់អោយទៅជាក្រឡាការ៉ូ)
- មីសួ ស្រុះក្នុងទឹកក្តៅ ៣នាទី រួចស្រង់ទុក
- ជីគ្រប់មុខ បេះនឹងលាងសម្អាតអោយស្អាត
- ខ្ទឹមក្រហមហាន់ស្តើងៗ
- ស្ពៃក្តោបហាន់ជាសរសៃឆ្មារៗ
- ម្ទេសផ្លោកហាន់ជាសរសៃឆ្មារៗ
- ការ៉ុត ឈូសជាសរសៃ
- ម្ទេសដៃនាង ឬម្ទេសខ្មាំងហាន់ល្អិតៗ
- សណ្តែកបណ្តុះ
- សណ្តែកដីលីង
- ទឹកម្ទេស (ទឹកម្ទេសដែលមានគ្រាប់ម្ទេស)
- ស្រាចិនសែ
- ស្ករស ទឹកត្រី អំបិល ទឹកក្រូចឆ្មា ខ្ទឹមស
#វិធីធ្វើ៖
(ទឹកត្រីបុក)
១. ដាក់ខ្ទះ ឬឆ្នាំងលើភ្លើងរួចដាំទឹកអោយពុះ
២. ដាក់ស្ករសចូលរួចកូរអោយរលាយហើយដាក់ចុះ
៣. បុកខ្ទឹមស និងខ្ទឹមក្រហមរួចលាយជាមួយទឹកស្ករដែលយើងបានដាំ
៤. បន្ថែម អំបិល ទឹកត្រី ទឹកក្រូចឆ្មារចូល។
(បង្គារ និងមឹក)
៥. ដាំទឹកអោយពុះរួចដាក់បង្គារ និងមឹកចូល អ្នកអាចដាក់ស្រាចិនបន្តិចទៅក្នុងទឹកពេលកំពុងពុះដើម្បីបំបាត់ក្លិនឆ្អាប ស្រង់ទុកនៅពេលដែលបង្គារ និងមឹកឆ្អិន។
(បន្លែ)
៦. ប្រើប្រាស់ចានធំមួយ ដាក់បង្គារ និងមឹកដែលឆ្អិនហើយចូល រួចដាក់ទឹកត្រីបុក (កុំដាក់ទាំងអស់) បន្ថែមជាមួយទឹកម្ទេសរួចច្របល់អោយចូលជាតិ
៧. ដាក់មីសួ នឹងបន្លែ ជី រួចច្របល់អោយសព្វ
៨. បន្ថែមទឹកត្រីបុកបន្ថែមអាស្រ័យទៅលើរសជាតិដែលអ្នកត្រូវការ
៩. ដួសដាក់ចានសម្រាប់ទទួលទាន៕
Comments
Post a Comment