របៀបធ្វើស្ងោរជ្រក់ជើងមាន់
#គ្រឿងផ្សំ
- ជើងមាន់
- ម្ទេសខ្មាំង
- គល់ស្លឹកគ្រៃ
- ស្លឹកក្រូចសើច
- រំដេង
- អំបិល
- ស្ករស
- ទឹកក្រូចឆ្មា
- ម្សៅស៊ុប
- ទឹកត្រី
- ស្លឹកខ្ទឹម ជីរនាងវង ជីរណា ហាន់ជីល្អិតៗ
#វិធីធ្វើ
1- ដំបូងដាក់ដាំទឹកឲ្យពុះ រួចបង់ ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើចនឹងជើងមាន់រួមទាំងគ្រឿងផ្សំដោយបង់អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប ទឹកក្រូចឆ្មារ រួចរំងាស់ឲ្យឆ្អិន។
2- ពេលរំងាស់ឆ្អិនហើយដួសដាក់ចាន ដាក់ជីគ្រប់មុខ និងច្របាច់ក្រូចឆ្មា នឹងដាក់ម្ទេស ទទួលទានជាការស្រេច។
Comments
Post a Comment